Bitcoin.org ត្រូវការការគាំទ្ររបស់អ្នក! Bitcoin.org គឺជាគម្រោងដែលផ្តល់មូលនិធិដោយសហគមន៍ ការបរិច្ចាគត្រូវបានកោតសរសើរ និងប្រើប្រាស់ដើម្បីកែលម្អគេហទំព័រ។

រកមើលកាបូប

ការចល័ត អែនត្រយ

Bither

Bither គឺជាកាបូបលុយដ៏សាមញ្ញ និងមានសុវត្ថិភាពនៅលើវេទិកាជាច្រើន។ ជាមួយនឹងរបៀបត្រជាក់/ក្តៅដែលរចនាឡើងពិសេស អ្នកប្រើប្រាស់អាចទទួលបានទាំងសុវត្ថិភាព និងភាពសាមញ្ញយ៉ាងងាយស្រួល។ XRANDOM របស់ Bither ប្រើប្រាស់ប្រភពអង់ត្រូពីផ្សេងៗគ្នាដើម្បីបង្កើតលេខចៃដន្យពិតប្រាកដសម្រាប់អ្នកប្រើប្រាស់។

  • អាសយដ្ឋានកេរ្តិ៍តំណែល
    កាបូបភាគច្រើនមានសមត្ថភាពផ្ញើ និងទទួលជាមួយអាសយដ្ឋាន bitcoin ចាស់។ អាសយដ្ឋានកេរ្តិ៍ដំណែលចាប់ផ្តើមដោយ 1 ឬ 3 (ផ្ទុយពីការចាប់ផ្តើមដោយ bc1) ។ បើគ្មានការគាំទ្រអាសយដ្ឋានកេរ្តិ៍ដំណែលទេ អ្នកប្រហែលជាមិនអាចទទួល bitcoin ពីកាបូបចាស់ៗ ឬការផ្លាស់ប្តូរបានទេ។
  • SegWit
    កាបូបមួយចំនួនគាំទ្រ SegWit ដែលប្រើចន្លោះខ្សែសង្វាក់កាន់តែមានប្រសិទ្ធភាព។ នេះជួយកាត់បន្ថយថ្លៃសេវាដែលបានបង់ដោយការជួយដល់ទំហំបណ្តាញ Bitcoin និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ដំណោះស្រាយស្រទាប់ទីពីរដូចជា Lightning Network ជាដើម។

លក្ខណៈវិនិច្ឆ័យ

គ្រប់គ្រង

គ្រប់លើលុយរបស់អ្នក

ល្អ

កាបូបនេះផ្តល់ឱ្យអ្នកនូវការគ្រប់គ្រងពេញលេញលើ bitcoins របស់អ្នក។ នេះមានន័យថាគ្មានភាគីទីបីអាចបង្កក ឬបាត់បង់មូលនិធិរបស់អ្នកបានទេ។ ទោះយ៉ាងណាក៏ដោយ អ្នកនៅតែទទួលខុសត្រូវក្នុងការធានា និងបម្រុងទុកកាបូបរបស់អ្នក។

សុពលភាព

ការពិនិត្យងាយស្រួល

អាចទទួលយកបាន

កាបូបនេះប្រើ SPV និងបណ្តាញ Bitcoin ។ នេះមានន័យថាការជឿទុកចិត្តតិចតួចបំផុតចំពោះភាគីទីបីគឺត្រូវបានទាមទារនៅពេលផ្ទៀងផ្ទាត់ការទូទាត់។ ទោះយ៉ាងណាក៏ដោយ វាមិនមានសុវត្ថិភាពដូចថ្នាំងពេញលេញដូច Bitcoin Core នោះទេ។

តម្លាភាព

តម្លាភាពជាមូលដ្ឋាន

អាចទទួលយកបាន

អ្នកអភិវឌ្ឍន៍កាបូបនេះបោះផ្សាយកូដប្រភពសម្រាប់អតិថិជន។ នេះមានន័យថាអ្នកអភិវឌ្ឍន៍ណាមួយនៅក្នុងពិភពលោកអាចធ្វើសវនកម្មកូដបាន។ ទោះជាយ៉ាងណាក៏ដោយ អ្នកនៅតែត្រូវជឿជាក់លើអ្នកអភិវឌ្ឍន៍កាបូបនេះ នៅពេលដំឡើង ឬធ្វើបច្ចុប្បន្នភាពកម្មវិធីចុងក្រោយ ព្រោះវាមិនត្រូវបានបង្កើតឡើងយ៉ាងជាក់លាក់ដូច Bitcoin Core នោះទេ។

បរិស្ថាន

បរិស្ថានសុវត្ថិភាព

អាចទទួលយកបាន

កាបូបនេះត្រូវបានផ្ទុកនៅលើទូរស័ព្ទដែលជាធម្មតាកម្មវិធីត្រូវបានញែកដាច់ពីគេ។ នេះផ្តល់នូវការការពារដ៏ល្អប្រឆាំងនឹងមេរោគ ទោះបីជាជាធម្មតាទូរសព្ទចល័តមានភាពងាយស្រួលក្នុងការលួច ឬបាត់បង់ក៏ដោយ។ ការអ៊ិនគ្រីបទូរស័ព្ទរបស់អ្នក និងការបម្រុងទុកកាបូបរបស់អ្នកអាចកាត់បន្ថយហានិភ័យនោះ។

ឯកជនភាព

មូលដ្ឋានភាពឯកជន

អាចទទួលយកបាន

ការរាំងខ្ទប់ការលួចព័ត័មានការទូទាត់របស់អ្នក

អាចទទួលយកបាន

កាបូបនេះធ្វើឱ្យកាន់តែពិបាកក្នុងការឈ្លបយកការណ៍លើសមតុល្យ និងការទូទាត់របស់អ្នកដោយការបង្វិលអាសយដ្ឋាន។ អ្នកនៅតែគួរយកចិត្តទុកដាក់ក្នុងការប្រើប្រាស់អាសយដ្ឋាន Bitcoin ថ្មីរាល់ពេលដែលអ្នកស្នើសុំការទូទាត់។

បង្ហាញពត៌មានដោយមានកំណត់ទៅកាន់ដៃគូរ

ប្រយត្ន័

មិត្តភ័ក្តិនៅលើបណ្តាញអាចកត់ត្រាអាសយដ្ឋាន IP របស់អ្នក និងភ្ជាប់ការទូទាត់របស់អ្នកជាមួយគ្នានៅពេលទទួល ឬផ្ញើការទូទាត់។

កម្មវិធីTorមិនបានគាំទ្រ

ប្រយត្ន័

កាបូបនេះមិនអនុញ្ញាតឱ្យអ្នកប្រើ Tor ដើម្បីការពារអ្នកវាយប្រហារ ឬអ្នកផ្តល់សេវាអ៊ីនធឺណិតពីការភ្ជាប់ការទូទាត់របស់អ្នកជាមួយអាសយដ្ឋាន IP របស់អ្នក។

ថ្លៃឈ្នួល

ការស្នើតម្លៃថេរច្រើន

ប្រយត្ន័

កាបូបនេះមិនផ្តល់ការណែនាំអំពីថ្លៃសេវាណាមួយដែលផ្អែកលើលក្ខខណ្ឌបណ្តាញបច្ចុប្បន្នទេ។ នេះមានន័យថាប្រតិបត្តិការរបស់អ្នកអាចនឹងមានការពន្យារពេល ប្រសិនបើកម្រៃសេវាដែលបានជ្រើសរើសទាបពេក ឬអ្នកអាចបង់ថ្លៃសេវាដែលខ្ពស់ពេក។

Bither — អែនត្រយ

ស្រដៀង អែនត្រយ កាបូបច្រើន

រកមើលកាបូប
  • ល្អ
  • អាចទទួលយកបាន
  • ប្រយត្ន័
  • អាព្យាក្រឹត