Bitcoin.org ត្រូវការការគាំទ្ររបស់អ្នក! Bitcoin.org គឺជាគម្រោងដែលផ្តល់មូលនិធិដោយសហគមន៍ ការបរិច្ចាគត្រូវបានកោតសរសើរ និងប្រើប្រាស់ដើម្បីកែលម្អគេហទំព័រ។

រកមើលកាបូប

ការចល័ត អែនត្រយ

BitPay Wallet

BitPay Wallet គឺជាកាបូប HD-multisignature ដែលត្រូវបានបង្កើតឡើងដំបូងដើម្បីធានាបាននូវមូលនិធិរបស់ BitPay ។ BitPay គាំទ្រកាបូបផ្ទាល់ខ្លួន និងចែករំលែកជាច្រើន testnet និងពិធីការបង់ប្រាក់ពេញលេញ។ ថ្នាំង BWSឯកជនអាចត្រូវបានប្រើសម្រាប់ការពង្រឹងសុវត្ថិភាព និងឯកជនភាព។

  • អាសយដ្ឋានកេរ្តិ៍តំណែល
    កាបូបភាគច្រើនមានសមត្ថភាពផ្ញើ និងទទួលជាមួយអាសយដ្ឋាន bitcoin ចាស់។ អាសយដ្ឋានកេរ្តិ៍ដំណែលចាប់ផ្តើមដោយ 1 ឬ 3 (ផ្ទុយពីការចាប់ផ្តើមដោយ bc1) ។ បើគ្មានការគាំទ្រអាសយដ្ឋានកេរ្តិ៍ដំណែលទេ អ្នកប្រហែលជាមិនអាចទទួល bitcoin ពីកាបូបចាស់ៗ ឬការផ្លាស់ប្តូរបានទេ។
  • ពហុលេខ
    កាបូបខ្លះមានសមត្ថភាពទាមទារច្រើនជាងមួយសោដើម្បីអនុញ្ញាតប្រតិបត្តិការ។ វាអាចត្រូវបានប្រើដើម្បីបែងចែកការទទួលខុសត្រូវ និងការគ្រប់គ្រងលើភាគីជាច្រើន។

លក្ខណៈវិនិច្ឆ័យ

គ្រប់គ្រង

គ្រប់លើលុយរបស់អ្នក

ល្អ

កាបូបនេះផ្តល់ឱ្យអ្នកនូវការគ្រប់គ្រងពេញលេញលើ bitcoins របស់អ្នក។ នេះមានន័យថាគ្មានភាគីទីបីអាចបង្កក ឬបាត់បង់មូលនិធិរបស់អ្នកបានទេ។ ទោះយ៉ាងណាក៏ដោយ អ្នកនៅតែទទួលខុសត្រូវក្នុងការធានា និងបម្រុងទុកកាបូបរបស់អ្នក។

សុពលភាព

សុពលភាពមជ្ឍមណ្ឌលកណ្តាល

ប្រយត្ន័

កាបូបនេះពឹងផ្អែកលើសេវាកម្មកណ្តាលតាមលំនាំដើម។ នេះមានន័យថាភាគីទីបីត្រូវតែជឿជាក់ដើម្បីកុំលាក់បាំង ឬក្លែងធ្វើការទូទាត់។

តម្លាភាព

តម្លាភាពជាមូលដ្ឋាន

អាចទទួលយកបាន

អ្នកអភិវឌ្ឍន៍កាបូបនេះបោះផ្សាយកូដប្រភពសម្រាប់អតិថិជន។ នេះមានន័យថាអ្នកអភិវឌ្ឍន៍ណាមួយនៅក្នុងពិភពលោកអាចធ្វើសវនកម្មកូដបាន។ ទោះជាយ៉ាងណាក៏ដោយ អ្នកនៅតែត្រូវជឿជាក់លើអ្នកអភិវឌ្ឍន៍កាបូបនេះ នៅពេលដំឡើង ឬធ្វើបច្ចុប្បន្នភាពកម្មវិធីចុងក្រោយ ព្រោះវាមិនត្រូវបានបង្កើតឡើងយ៉ាងជាក់លាក់ដូច Bitcoin Core នោះទេ។

បរិស្ថាន

បរិស្ថានសុវត្ថិភាព

អាចទទួលយកបាន

កាបូបនេះត្រូវបានផ្ទុកនៅលើទូរស័ព្ទដែលជាធម្មតាកម្មវិធីត្រូវបានញែកដាច់ពីគេ។ នេះផ្តល់នូវការការពារដ៏ល្អប្រឆាំងនឹងមេរោគ ទោះបីជាជាធម្មតាទូរសព្ទចល័តមានភាពងាយស្រួលក្នុងការលួច ឬបាត់បង់ក៏ដោយ។ ការអ៊ិនគ្រីបទូរស័ព្ទរបស់អ្នក និងការបម្រុងទុកកាបូបរបស់អ្នកអាចកាត់បន្ថយហានិភ័យនោះ។

ឯកជនភាព

មូលដ្ឋានភាពឯកជន

អាចទទួលយកបាន

ការរាំងខ្ទប់ការលួចព័ត័មានការទូទាត់របស់អ្នក

អាចទទួលយកបាន

កាបូបនេះធ្វើឱ្យកាន់តែពិបាកក្នុងការឈ្លបយកការណ៍លើសមតុល្យ និងការទូទាត់របស់អ្នកដោយការបង្វិលអាសយដ្ឋាន។ អ្នកនៅតែគួរយកចិត្តទុកដាក់ក្នុងការប្រើប្រាស់អាសយដ្ឋាន Bitcoin ថ្មីរាល់ពេលដែលអ្នកស្នើសុំការទូទាត់។

បង្ហាញពត៌មានទៅកាន់ភាគីទីបី

ប្រយត្ន័

កាបូបនេះប្រើម៉ាស៊ីនមេកណ្តាលដែលអាចភ្ជាប់ការទូទាត់របស់អ្នកជាមួយគ្នា និងកត់ត្រាអាសយដ្ឋាន IP របស់អ្នក។

កម្មវិធីTorមិនបានគាំទ្រ

ប្រយត្ន័

កាបូបនេះមិនអនុញ្ញាតឱ្យអ្នកប្រើ Tor ដើម្បីការពារអ្នកវាយប្រហារ ឬអ្នកផ្តល់សេវាអ៊ីនធឺណិតពីការភ្ជាប់ការទូទាត់របស់អ្នកជាមួយអាសយដ្ឋាន IP របស់អ្នក។

ថ្លៃឈ្នួល

តម្លៃឌីណាមិកជាមួយការលុបចាស់ចោល

អាចទទួលយកបាន

កាបូបនេះផ្តល់នូវការណែនាំអំពីថ្លៃសេវា ដែលផ្អែកលើលក្ខខណ្ឌបណ្តាញបច្ចុប្បន្ន ដែលអ្នកអាចបដិសេធបាន។ នេះមានន័យថាកាបូបនេះនឹងជួយអ្នកជ្រើសរើសថ្លៃសេវាសមរម្យ ដើម្បីឱ្យប្រតិបត្តិការរបស់អ្នកត្រូវបានបញ្ជាក់ក្នុងលក្ខណៈទាន់ពេលវេលាដោយមិនចាំបាច់បង់ប្រាក់លើសពីអ្វីដែលអ្នកត្រូវធ្វើ ប៉ុន្តែចុងក្រោយផ្តល់ឱ្យអ្នកនូវការគ្រប់គ្រងប្រសិនបើអ្នកចង់បដិសេធសំណើនេះ។

BitPay Wallet — អែនត្រយ

ស្រដៀង អែនត្រយ កាបូបច្រើន

រកមើលកាបូប
  • ល្អ
  • អាចទទួលយកបាន
  • ប្រយត្ន័
  • អាព្យាក្រឹត